ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញេីសាររំលែកទុក្ខ ជូនក្រុមគ្រួសារយោធិនពលី និងយោធិនរងរបួស ក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធ ភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤ ដែលបានបង្កឱ្យ យោធិនចំនួន ២០ នាក់ បានពលីជីវិត និងយោធិនមួយ ចំនួនទៀតបានរបួស ។
យោងតាមសារលិខិត របស់សម្តេចតេជោ នាថ្ងៃ២៧មេសានេះ បានលេីកឡេីងថា “ខ្ញុំ មានក្ដីរន្ធត់ក្ដុកក្ដួលក្រៃលែង បន្ទាប់ពីបានទទួលដំណឹង អំពីឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធ ភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤ ដែលបានបង្កឱ្យ យោធិនចំនួន ២០ នាក់ បានពលីជីវិត និងយោធិនមួយចំនួនទៀតបានរបួស”។
សម្តេចតេជោ បន្តថា “ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះក្រុមគ្រួសារយោធិនពលី និងសម្តែងនូវសមានទុក្ខសោកស្តាយ ចំពោះអ្នករងរបួស ក្នុងឧបទ្ទវ ហេតុដ៏សោកសង្រេងនេះ “។
សម្តេចតេជោ ក៏បានឧទ្ទិសបួងសួងឱ្យដួងវិញ្ញាណក្ខន្ធ របស់យោធិនពលី បានចាប់បដិសន្ធិក្នុងសុគតិភពកុំបី ឃ្លៀងឃ្លាតឡើយ និងក៏សូមជូនពរយោធិន និងជនរងគ្រោះទាំងអស់ឆាប់បានជាសះស្បើយ៕
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
