ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ សហភាព សហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងទទួលបានការគាំទ្រ ដោយអង្គការ អន្តរជាតិខាងការងារ (ILO) នឹងរៀបចំពិព័រណ៍ការងារ និងមគ្គទេសន៍អាជីព រយៈពេល២ថ្ងៃជាប់គ្នា គឺនៅថ្ងៃទី ៩-១០ ខែឧសភា ឆ្នាំ២០២៤ នៅទីតាំង អាគារ KAMPUS ជិតស្ពានអាកាសក្បាលថ្នល់។
ពិព័រណ៍ការងារ និងមគ្គទេសន៍អាជីព ឆ្នាំ២០២៤ នេះ រំពឹងថានឹងទាក់ទាញយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើ រាប់ពាន់នាក់មកចូលរួមទស្សនា ស្វែងយល់អំពីទីផ្សារ ការងារនៅកម្ពុជា និងដាក់ពាក្យសម្ភាស ការងារភ្លាមៗ ជាមួយតំណាងក្រុមហ៊ុន សហគ្រាសធំៗជាច្រើន ។ អ្នកចូលរួមក៏អាច ស្វែងយល់អំពីគន្លឹះសំខាន់ៗ ក្នុងការដាក់ពាក្យ ស្វែងរកការងារ នៅក្នុងសិក្ខាសាលាចែករំលែក ចំណេះដឹងពីវាគ្មិនល្បីជាច្រើនផងដែរ ៕