ព័ត៌មានជាតិ

អភិបាលខេត្តពោធិ៍សាត់ ដឹកនាំប្រតិភូខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំ រវាងកងបញ្ជាការការពារព្រំដែនច័ន្ទបូរី-ត្រាត ជាមួយយោធភូមិភាគទី៥ នៃព្រះរាជាណាចក្រកម្ពុជា

ពោធិ៍សាត់៖ យោងតាមផេកផ្លូវការរបស់រដ្ឋបាលខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០២៤ លោកខូយ រីដា អភិបាល នៃ គណះអភិបាលខេត្តពោធិ៍សាត់បានដឹកនាំគណៈប្រតិភូខេត្តអញ្ជើញ ចូលរួមក្នុងកិច្ចប្រជុំរវាងកងបញ្ជាការការពារព្រំដែនច័ន្ទបូរី-ត្រាត ព្រះរាជាណាចក្រថៃ ជាមួយយោធភូមិភាគទី ៥ កងទ័ពជើងគោកនៃព្រះរាជាណាចក្រកម្ពុជាដើម្បីត្រៀមលើកកម្ពស់អោយទៅជាកិច្ចប្រជុំគណៈកម្មការព្រំដែនថ្នាក់ភូមិភាគ (RBC) នៅទីបញ្ជាការកងបញ្ជាការពារព្រំដែនច័ន្ទបូរី-ត្រាត នៃ ព្រះរាជាណាចក្រថៃ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក និង ជាមេបញ្ជាការយោធភូមិភាគទី ៥ កងទ័ពជើងគោក នៃ ព្រះរាជាណាចក្រកម្ពុជា និង លោកឧត្តមនាវីទោសមរភូមិ ចាន់ថូ មេបញ្ជាការ កងបញ្ជាការពារព្រំដែនចាន់បូរី-ត្រាត នៃ ព្រះរាជាណាចក្រថៃ។

នៅក្នុងកិច្ចប្រជុំនោះដែរ ក៍មានការអញ្ជើញចូលរួមពីសំណាក់លោកសុខ លូ អភិបាល នៃ គណះអភិបាលខេត្តបាត់ដំបង និង គណះប្រតិភូ ព្រមទាំងលោកជំទាវបាន ស្រីមុំ អភិបាល នៃ គណះអភិបាលខេត្តប៉ៃលិន និង គណះប្រតិភូ ផងដែរ៕

To Top