ភ្នំពេញ៖ ក្នុងឱកាសទិវាពលកម្មអន្តរជាតិ១ ឧសភានេះ កម្មកររោងចក្រកាត់ដេរនៅកម្ពុជា បានលើកឡើងថា សិទ្ធិសេរីភាព របស់ពួកគាត់ ត្រូវបានថៅកែរោងចក្រគោរព ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា ក៏បានផ្តល់នូវការ យកចិត្តទុកដាក់ យ៉ាងច្រើន ចំពោះកម្មករ ដូចជាការដំឡើងប្រាក់ឈ្នួល ការផ្តល់ការថែទាំសុខភាព តាមរយៈបេឡាជាតិ សន្តិសុខសង្គម ការផ្តល់ឱកាសសិក្សារៀនសូត្រជំនាញ ការសម្រួល ឱ្យមានអាហារដ្ឋាន សមរម្យ គម្រោងរៀបចំទារកដ្ឋាន សម្រាប់កម្មករ រោងចក្រ ការគិតគូរពីមធ្យោបាយ ធ្វើដំណើរជាដើម ។

ជាមួយគ្នានេះ កម្មករទាំងអស់សប្បាយចិត្ត និងពេញចិត្តចំពោះរាជរដ្ឋាភិបាលតាំងពីអាណត្តិមុនៗរហូតដល់អាណត្តិទី៧ ដែលបានគិតគូរផលប្រយោជន៍ជូនកម្មករដែលបាននិងកំពុងធ្វើឱ្យកម្មករ នៅទូទាំងប្រទេសទទួលបានជីវភាពធូរធារ និងកាន់តែប្រសើរឡើងជាលំដាប់ត្បិត ប្រាក់ឈ្នួលក៏បន្តកើនឡើង ហើយលក្ខខណ្ឌការងារ គឺកាន់តែប្រសើរ៕




Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
