ព័ត៌មានជាតិ

ឃុំខ្លួនស្ត្រីម្នាក់ទៀត ពាក់ព័ន្ធសំណុំរឿង ឆបោកប្រាក់របស់ ឡេង ចាន់ណា

ភ្នំពេញ៖ ចៅក្រមសាលាដំបូងខេត្តសៀមរាប នៅថ្ងៃ២ ឧសភានេះ បានសម្រេចឃុំខ្លួន ជនត្រូវចោទឈ្មោះ រ៉េត សុធីដា ក្នុងសំណុំរឿងព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី វើលដ៍ឯ.ក ។

ការសម្រេចឃុំខ្លួន និងបញ្ជូនទៅពន្ធនាគារខេត្តសៀមរាបនេះ បន្ទាប់ពីសាលាដំបូងខេត្តសៀមរាប កាលពីថ្ងៃ១ ឧសភា បានសម្រេចចេញដីកាបង្គាប់ឲ្យនាំខ្លួនជនត្រូវចោទ រ៉េត សុធីដា ភេទស្រី មកចំពោះមុខចៅក្រមស៊ើបសួរ ដើម្បីសួរចម្លើយពីបទល្មើស “ឆបោកមានស្ថានទម្ងន់ទោស (ជាក្រុមមានការចាត់តាំង)” នៅថ្ងៃ២ ឧសភា នេះ៕

To Top