កំពង់ស្ពឺ៖ នាយឧត្តមសេនីយ៍សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤បានអញ្ជើញប្រកាសតែងតាំងមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺថ្មី។
សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ត្រូវបានតែងតាំងជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺជំនួសលោកឧត្តមសេនីយ៍ត្រី ជូ សារុន ដែលទៅកាន់មុខតំណែងថ្មី។
ក្នុងឱកាសនោះនាយឧត្តមសេនីយ៍សៅសុខាលេីកឡេីងថាយោងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលស្តីពីកំណែទម្រង់កងកម្លាំងប្រដាប់អាវុធ និងយុទ្ធសាស្ត្រធ្វើកំណែទម្រង់កងយោធពលខេមរភូមិន្ទ៥ឆ្នាំ កងរាជអាវុធបានសម្រួចការធ្វើកំណែទម្រង់ឆ្ពោះទៅ(ប្រមូលផ្តុំ រៀបរយ ទំនើបកម្មនិងប្រសិទ្ធភាព)៕
ដោយ៖សុខសុភ័ណ្ឌ