ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការ កងពលតូចដឹកជញ្ជូនលេខ៩៩ និងឧត្តមសេនីយ៍ត្រី ហ៊ុល វណ្ឌី មេបញ្ជាការរង និងជានាយសេនាធិការ បានត្រៀមរួចជាស្រេចដឹកនាំកងទ័ព រង់ចាំបទបញ្ជា ដើម្បីអនុវត្តន៍រៀបចំសម្ភារៈដែលចាំបាច់មួយចំនួន ជួយអន្តរាគមន៍ក្នុងហេតុការណ៍គ្រោះរាំងស្ងួងដែលកើតឡើងជាយថាហេតុ តាមបណ្តាខេត្តមួយចំនួន ខណៈអាកាសធាតុក្តៅខ្លាំងនៅតែបន្តអូសបន្លាយនាពេលបច្ចុប្បន្ននេះ ។


ការត្រៀមលក្ខណៈនេះ គោរពតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាឲ្យកងកម្លាំងប្រដាប់អាវុធ ត្រៀមកិច្ចអន្តរគមន៍ជួយប្រជាពលរដ្ឋដោះស្រាយបញ្ហាកង្វះទឹកស្អាតរបស់ប្រជាពលរដ្ឋ ក្នុងពេលអាកាសធាតុក្តៅខ្លាំង នៅរដូវប្រាំងអូសបន្លាយពេលវេលា និងគោរពតាមបទបញ្ជាយ៉ាងម៉ឹងម៉ាត់របស់ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសម្របសម្រួលការត្រៀមរៀបចំឆ្លើយតបសង្គ្រោះបន្ទាន់ និងស្តាឡើងវិញ និងឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក អគ្គនាយក អគ្គនាយកដ្ឋាន ភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងការពារជាតិ ៕








