ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ បញ្ជាឲ្យចុះស្រាវជ្រាវករណីក្មេងស្រីអាយុ១៥ឆ្នាំម្នាក់ ត្រូវបានរំលោភបូកដល់២០នាក់

ភ្នំពេញ ៖លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាភ្លាមៗឲ្យក្រុមការងារក្រសួង ចុះធ្វើការស្រាវជ្រាវជាបន្ទាន់ចំពោះការករណីក្មេងស្រីអាយុ១៥ឆ្នាំ ត្រូវបានបុរស២០នាក់ ចាប់រំលោភបូកនៅខេត្តសៀមរាប ដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ​។ នេះបើតាមការផ្សព្វផ្សាយពីបណ្តាញតេឡេក្រាមរបស់ព័ត៌មានយុទ្ធនាការក្រសួងយុត្តិធម៌។

ការបញ្ជាជាបន្ទាន់ពីសំណាក់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌នេះ ក្នុងពេលទទួលបានព័ត៌មានជុំវិញករណីរំលោភបូកនៅខេត្តសៀមរាប ក្រោយពីលោកស្រី ម៉ម សុម៉ាលី
នាយិកា នៃអង្គការអាហ្វេស៊ីបកម្ពុជា បានផ្សាយលើហ្វេសប៊ុករបស់ខ្លួននាព្រឹកថ្ងៃ៣ ឧសភាថា “ក្មេងស្រីអាយុ១៥ឆ្នាំត្រូវរំលោភបូករហូតដល់ទៅ២០ នាក់យ៉ាងព្រៃផ្សៃ ។ ពេលសមត្ថកិច្ចចាប់បានជនល្មស ឪពុកបង្កើតខឹងពេក ក៏វាយទៅអ្នកបង្ក។ ពេលនេះពុកត្រូវជាប់គុក រីឯជនល្មើស១៤នាក់នៅក្រៅឃុំ សៀមរាប”៕

To Top