ព័ត៌មានជាតិ

សម្តេចធិបតីអញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាន

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាន លើកទី៦ ឆ្នាំ២០២៤។ ការជួបជុំនេះ ធ្វើឡើងស្របពេលដែល ពិភពលោកកំពុងប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣១ ។ តាមរយៈសារលិខិត ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣១ ឆ្នាំ២០២៤ ប្រព្រឹត្តទៅក្រោមប្រធានបទ «សារព័ត៌មានសម្រាប់ផែនដី៖ សារព័ត៌មានក្នុងស្ថានភាព នៃវិបត្តិបរិស្ថាន» នៅថ្ងៃទី៣ ឧសភា នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ស្នើអ្នកសារព័ត៌មាន ចូលរួមជាមួយរាជរដ្ឋាភិបាល លុបបំបាត់ព័ត៌មានក្លែងក្លាយ មានចរិតបំពុលសង្គម និងញុះញង់៕

To Top