ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តី អំពាវនាវអ្នកសារព័ត៌មាន កុំធ្វើអ្វីនាំឱ្យបាត់បង់ឥទ្ធិពល នៃអំណាចទី៤

ភ្នំពេញ៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់ អ្នកសារព័ត៌មានទាំងអស់កុំធ្វើអ្វី ឬផ្សាយអ្វីដើម្បីតែទៅគាបសង្កត់ យកលុយគេឱ្យសោះ ខណៈទង្វើបែបនេះនឹងធ្វើឲ្យប៉ះពាល់ដល់អ្នក សារព័ត៌មានដទៃទៀត ហើយមួយវិញទៀត ការធ្វើបែបនេះក៏អាចបាត់បង់នូវឥទ្ធិពលនៃអំណាចទី៤របស់ អ្នកសារព័ត៌មានផងដែរ។

ការអំពាវនាវនេះ ធ្វើឡើងនៅក្នុងឱកាសសម្ដេចធិបតីនាយករដ្ឋមន្រ្តី អញ្ជើញជួបសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយអ្នកសារព័ត៌មាន នាសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤នេះ៕

To Top