ភ្នំពេញ៖ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃជាសាធារណៈ ដើម្បីផ្គត់ផ្គង់និងដំឡើង Transformer Fire Preventive CTR (កញ្ចប់លេខ ១១) នៅអនុស្ថានីយអគ្គិសនីព្រៃទទឹង (GS4) នៃនាយកដ្ឋានបញ្ជូនអគ្គិសនី (ផែនការឆ្នាំ២០២៤) ។
តាមរយៈសេចក្ដីជូនដំណឹងបានឱ្យដឹងថា អគ្គិសនីកម្ពុជា បានរៀបចំឯកសារ សម្រាប់ក្រុមហ៊ុន/សហគ្រាស បំពេញដើម្បីចូលរួម ដេញថ្លៃ និងមានដាក់លក់នៅ អង្គភាពលទ្ធកម្មអគ្គិសនីកម្ពុជា ដែលមានអាសយដ្ឋាន : អាគារលេខ២ ផ្លូវព្រះយុគន្ធរ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញចាប់ពី · ថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ២០២៤ តទៅរៀងរាល់ម៉ោងធ្វើការ (ទូរស័ព្ទទាក់ទងលេខ៖ 092 652 357 និង Website:www.edc.com.kh) 1
កាលបរិច្ឆេទឈប់ទទួលសំណើដេញថ្លៃ នៅម៉ោង ១៤:០០ ថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ ២០២៤ ។
ការបើកសំណើដេញថ្លៃ នឹងប្រព្រឹត្តទៅនៅអង្គភាពលទ្ធកម្ម តាមអាសយដ្ឋានខាងលើវេលាម៉ោង ១៥:០០ ថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ ២០២៤ ។