ព័ត៌មានជាតិ

ក្រសួងការពារជាតិ លុបឈ្មោះ វរសេនីយ៍ត្រី ផាត ផានណូ ចេញពីក្របខណ្ឌ ក្រោយដកកាំភ្លើងបាញ់បោះ នៅខណ្ឌ៧មករា

ភ្នំពេញ៖ ក្រសួងការពារជាតិ សម្រេចលុបឈ្មោះ នាយទាហាន ចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទ ចំពោះ វរសេនីយ៍ត្រី ផាត ផានណូ អត្តលេខ ០៦៩៣០១ ជំនួយការ នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ ក្រោមមូលហេតុ ល្មើស ច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ ។

សូមរំលឹកថា កាលពីយប់ថ្ងៃទីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ មានករណីផ្ទុះអាវុធ ចំនួន៥គ្រាប់ បង្កឡើងដោយមន្ត្រីយោធា វរសេនីយ៍ត្រី ផាត ផានណូ ភេទប្រុស អាយុ៣៦ឆ្នាំ នៅនាយកដ្ឋាន បញ្ជូនសារក្រសួង ការពារជាតិ ស្នាក់នៅ ចំណុចផ្ទះលេខ367DE0 ស្ថិតនៅតាមបណ្ដោយផ្លូវ២៣៨ ភូមិ០១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ៕

To Top