ព័ត៌មានជាតិ

ខែមេសា កម្ពុជា មានគម្រោងវិនិយោគ ២២គម្រោង ជាមួយទុនជាង ៣០០លានដុល្លារ ត្រូវបាន CDC អនុម័ត

ភ្នំពេញ៖ គម្រោងវិនិយោគចំនួន២២ គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង ៣០៩លានដុល្លារ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្នុងខែមេសា ឆ្នាំ២០២៤ ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី៧ឧសភានេះ បានឲ្យដឹងថា ក្នុងខែមេសា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មីចំនួន២១គម្រោង និងគម្រោងពង្រឹកផលិតកម្មចំនួន ១គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៣០៩លានដុល្លារ និងអាចបង្កើតការងារប្រមាណ ២៣ពាន់កន្លែង ។

បើតាមរបាយការណ៍ ក្នុងចំណោមគម្រោងវិនិយោគទាំង២២នេះ​ គឺវិនិយោគស្ថិតនៅក្រៅ តំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១៤គម្រោង និងគម្រោងវិនិយោគដែលមានទីតាំង ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពសេសមានចំនួន ៨គម្រោង៕

To Top