ព័ត៌មានជាតិ

បណ្ឌិត កៅ ថាច ដឹកនាំកិច្ចប្រជុំក្រុមការងារ ទូរទស្សន៍អនឡាញ របស់ធនាគារធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)

ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នាថ្ងៃទី៦ ខែឧសភា បានដឹកនាំកិច្ចប្រជុំក្រុមការងារ ទូរទស្សន៍អនឡាញរបស់ធនាគារ ARDB ។

កិច្ចប្រជុំនេះក៏មានការចូលរួមពីទីប្រឹក្សាបច្ចេកទេស ផងដែរ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងផ្តល់ការណែនាំបន្ថែម ក្នុងគោលដៅពន្លឿនការ ផ្សព្វផ្សាយអំពីព័ត៌មានកសិកម្ម និងបច្ចេកទេសនានា ជាដើម ដើម្បីជាប្រយោជន៍ដល់ប្រជាកសិករ សហគមន៍កសិកម្ម និងសាធារណៈជន ៕

To Top