ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) អមដោយសហការី នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ បានទទួលជួបប្រជុំជាមួយ តំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីពិភាក្សាពីការកំណត់ផែនការវិនិយោគអាទិភាព សម្រាប់ការបង្កើនភាពធន់នឹង ការប្រែប្រួលអាកាសធាតុ ព្រមទាំងការចូលរួមសហការសម្រាប់ជំហានបន្ទាប់ ក្រោមកម្មវិធីពង្រឹងភាពធន់នឹង ការប្រែប្រួលអាកាសធាតុ (PPCR) នៅតំបន់ប៉ូលសេដ្ឋកិច្ចទិសពាយ័ព្យ (រួមមាន ខេត្តបាត់ដំបង, ប៉ៃលិន, ពោធិ៍សាត់, និងខេត្តបន្ទាយមានជ័យ) ដែលមានការគាំទ្រជំនួយបច្ចេកទេសពីធនាគារ ADB។

ក្នុងដំណើរការនៃកិច្ចប្រជុំនេះ ARDB បានឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្ររយៈពេលវែង គោលនយោបាយ និងបទពិសោធន៍ការអនុវត្តការងាររបស់ ARDB ពាក់ព័ន្ធនឹងហិរញ្ញប្បទានអាកាសធាតុ ស្របតាមកិច្ចអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ។





