ព័ត៌មានជាតិ

អាមេរិក ប្រាប់អ៊ីស្រាអែលថា ខ្លួនមិនគាំទ្រផែនការបច្ចុប្បន្ន ដែលគ្រោងប្រតិបត្តិការនៅទីក្រុង Rafah

AFP
" "

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការបរទេសបាននិយាយកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិកមិនអាចគាំទ្រការ វាយប្រហារទ្រង់ទ្រាយធំលើទីក្រុង Rafah បានទេព្រោះវានឹងនាំឱ្យមាន ការបាត់បង់ជីវិតបន្ថែម និងរំខានដល់ការផ្តល់ជំនួយមនុស្សធម៌។

ការអត្ថាធិប្បាយរបស់ អ្នកនាំពាក្យក្រសួងការបរទេសលោក Matthew Miller បានកើតឡើងនៅពេលដែល យន្តហោះអ៊ីស្រាអែលបានចាប់ផ្តើម ទម្លាក់គ្រាប់បែកលើទីក្រុងនៅតាមព្រំដែន ជាមួយប្រទេសអេហ្ស៊ីប ដែលបច្ចុប្បន្នមានប្រជាជនប៉ាឡេស្ទីនប្រហែល ១.៤លាននាក់ បានផ្លាស់ទីលំនៅពីភាគខាងជើង និងកណ្តាលតំបន់ហ្គាហ្សា។

" "

លោក Miller បានប្រាប់អ្នកយកព័ត៌មានក្នុង ទីក្រុងវ៉ាស៊ីនតោនថា៖ យើងមិនគាំទ្រអ៊ីស្រាអែលក្នុងការបើក ប្រតិបត្តិការយោធាទ្រង់ទ្រាយពេញលេញនៅ Rafahនោះឡើយ។

" "

រដ្ឋមន្ត្រីការបរទេសលោក Antony Blinken បានប្រាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu និងមន្ត្រីផ្សេងទៀតនៅក្រុងហ្សេរុយសាឡឹម ខាងលិចកាលពីសប្តាហ៍មុនថា សហរដ្ឋអាមេរិកមិនអាចគាំទ្រការវាយប្រហារលើ Rafah ដូចអ្វីដែលវាត្រូវបានគេរំពឹងទុក នាពេលបច្ចុប្បន្ននេះទេ។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស ​អាមេរិក​បាន​និយាយ​ថា អ៊ីស្រាអែល​មិន​បាន​បង្ហាញ​ផែនការ​មនុស្សធម៌ ​ដល់​សហរដ្ឋ​អាមេរិក​សម្រាប់​ តំបន់​ដែល​អាច​ជឿ​ទុក​ចិត្ត​បាន ហើយ​វា​អាច​អនុវត្ត​បានដូច្នេះអាមេរិកបានបញ្ជាក់បែបនេះថា៖ យើងជឿថា ប្រតិបត្តិការយោធានៅ Rafah នាពេលនេះ នឹងបង្កើនការឈឺចាប់របស់ប្រជាជនប៉ាឡេស្ទីន យ៉ាងខ្លាំងប៉ុណ្ណោះបន្ថែមទៀតប៉ុណ្ណោះ៕

ប្រែសម្រួល៖ ស៊ុន លី

To Top