ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ នៅសារមន្ទីរជាតិកម្ពុជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំពិធីនិមន្តព្រះសង្ឃ ប្រោះព្រំសុំសេចក្តីសុខ នាអំឡុងពេល នៃការវេចខ្ចប់និងដឹកជញ្ជូន ប្រតិមាវិចិត្រព្រះនារាយណ៍ផ្ទុំ ពីសំរឹទ្ធមកពីប្រាសាទមេបុណ្យ ដើម្បីបញ្ជូនយកទៅអភិរក្ស ជួសជុល និងវិភាគស្រាវជ្រាវ នៅប្រទេសបារាំង ៕
