ព័ត៌មានជាតិ

សម្តេចធិបតី ៖ ទោះមិនអាចជិះម៉ូតូកំសាន្តទៀត ក៏អាចបន្ធូរអារម្មណ៍ តាមការមើលរូបថតចាស់ៗ និងម៉ូតូជ័រ២គ្រឿងនៅលើតុ

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញអារម្មណ៍ជុំវិញការនឹករលឹកអំពីការកំសាន្តដោយម៉ូតូ ខណៈក្នុងនាមជានាយរកដ្ឋមន្ត្រី មិនអាចប្រើប្រាស់ម៉ូតូបានដូចកាលពីមុនទៀតនោះ បានធ្វើឲ្យសម្តេច និយាយថា ឥឡូវ ទោះបីជាមិនអាចជិះម៉ូតូមែនទែនកំសាន្តទៀត ក៏អាចបន្ធូរអារម្មណ៍បាន តាមការមើលរូបថតចាស់ៗ និងម៉ូតូជ័រពីរគ្រឿងនៅលើតុ ។

យោងតាមបណ្តាញសង្គមនារសៀលថ្ងៃទី៩ ឧសភានេះ សម្តេចធិបតីសូមនិយាយលេងបន្តិចដើម្បីបានកំសាន្ត និងបន្ធូរអារម្មណ៍ ។ ដោយសម្តេចថា ពីម្សិល ពេលកំពុងតែពិនិត្យឯកសារ ស្រាប់តែក្រុមជំនួយការយកម៉ូតូជ័រពីរគ្រឿង (BMW R1250 GSA និង Kawasaki Ninja H2R) មកឲ្យ ។ ប្រហែលពួកគេដឹងថា សម្តេចអស់ឱកាសប្រើរបស់ពិតហើយ បានជាខំទិញកូនម៉ូតូជ័រ ២គ្រឿងនេះមក ទុកគ្រាន់មើលកំសាន្តអារម្មណ៍ពេលអផ្សុក ។

សម្តេចធិបតីបានគូសបញ្ជាក់ថា “សូមអរគុណក្រុមជំនួយការដែលយល់ចិត្ត។ ឥឡូវ ទោះបីជាមិនអាចជិះម៉ូតូមែនទែនកំសាន្តទៀត ក៏ខ្ញុំអាចបន្ធូរអារម្មណ៍បាន តាមការមើលរូបថតចាស់ៗ និងម៉ូតូជ័រពីរគ្រឿងនៅលើតុ” ៕

To Top