ព័ត៌មានជាតិ

ក្រុមហ៊ុន ស៊ីប៊ីស៊ី បានដាក់ផ្សាយ របាយការណ៍ឥណទាន លក្ខណៈបុគ្គលប្រើប្រាស់ សម្រាប់អាជីវកម្មខ្នាតតូច ដោយបង្ហាញនូវនិន្នាការ និងសូចនករទៅលើឥណទានអាជីវកម្ម នៅកម្ពុជា

ភ្នំពេញ៖ ឥណទានអាជីវកម្មខ្នាតតូច គឺជាផ្នែកនៃឥណទានមួយដ៏សំខាន់ ក្នុងប្រទេសកម្ពុជា។ ឥណទានអាជីវកម្មខ្នាតតូច គឺជាកម្ចីសម្រាប់អាជីវកម្ម ដែលផ្តល់ដល់បុគ្គល ដែលមិនផ្តល់ជូនស្ថាប័ន ឬក្រុមហ៊ុនោះទេ។ ស៊ីប៊ីស៊ី បានដាក់ដំណើរការ “របាយការណ៍សន្ទស្សន៍ឥណទាន ប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូច” ដែលជារបាយការណ៍ សម្រាប់សាធារណជនយល់ដឹង ក៏ដូចជាតាមដានប្រចាំត្រីមាស ពីសកម្មភាពឥណទានអាជីវកម្មខ្នាតតូច នៅក្នុងប្រទេស។ របាយការណ៍ប្រចាំត្រីមាសនេះ បង្ហាញពីទិន្នន័យ និងនិន្នាការពីត្រីមាសទី១ ឆ្នាំ២០២៤។

សេចក្តីសង្ខេបរបាយការណ៍ នៃត្រីមាសទី ១ ឆ្នាំ ២០២៤៖

សមិទ្ធផលឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូច សម្រេចបាននូវកំណើនដ៏រឹងមាំ ដោយសមតុល្យឥណទាន និងចំនួនគណនីឥណទាន មានការកើនឡើងក្នុងគ្រប់តំបន់។ ចំនួននៃការស្នើសុំឥណទាន លក្ខណៈបុគ្គលប្រើប្រាស់ សម្រាប់អាជីវកម្មខ្នាតតូច មានការកើនឡើងក្នុងត្រីមាសទីមួយ បើប្រៀបធៀបនឹងត្រីមាសមុន។ ជាចុងក្រោយ គុណភាពនៃឥណទានបុគ្គល ដែលវាស់វែងដោយអនុបាត នៃឥណទានសំណងយឺតលើសពី៣០ថ្ងៃ (30+DPD) មានធ្លាក់ចុះបន្តិចបន្តួច ដោយអនុបាតបានថយចុះ នៅគ្រប់តំបន់។

•ពាក្យស្នើសុំឥណទានលក្ខណៈបុគ្គល ប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូច
ចំនួននៃពាក្យស្នើសុំឥណទាន លក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូច កើនឡើងជារួម +៣.៨៧%។
ចំនួននៃពាក្យស្នើសុំកម្ចី ប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូច កើនឡើងចំនួន +៤% ប្រៀបធៀបនឹងត្រីមាសមុន។ ពាក្យស្នើសុំកម្ចីកសិកម្មមានការកើនឡើង ធៀបនឹងត្រីមាសមុនចំនួន +៩% ពាក្យស្នើសុំកម្ចីសំណង់មានការកើនឡើង ធៀបនឹងត្រីមាសមុនចំនួន+២% និងពាក្យស្នើសុំកម្ចីផ្សេងៗធ្លាក់ចុះចំនួន -១២%។

•ដំណើរការឥណទានលក្ខណៈបុគ្គល ប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូច
ចំនួនគណនីឥណទានលក្ខណៈបុគ្គលប្រើប្រាស់ សម្រាប់អាជីវកម្មខ្នាតតូច សរុបមានការថយចុះចំនួន -១.៥៥% ដែលនាំឲ្យចំនួនគណនីសរុបមានចំនួន ១,៨៩ លានគណនី។ សមតុល្យសរុបកើនឡើង +០.៩% ឈានដល់ ៣៤,២០ ប៊ីលានដុល្លារអាមេរិក នៅត្រីមាសទី១នេះ។

•គុណភាពឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូច
អនុបាតនៃឥណទានសំណងយឺតលើសពី ៣០ថ្ងៃ (30+DPD) មានការកើនឡើងដល់ +៧,៧៦%។ អតិថិជនភាគច្រើននៅតែមានការប្រើប្រាស់កម្ចីតែមួយស្ថាប័ន (៥៣%) ហើយមានគណនីឥណទានតែមួយគណនី (៣៧.៨%)។

ពាក្យស្នើសុំឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូច
បង្ហាញអំពីបំណងរបស់អ្នកប្រើប្រាស់ ក្នុងការទទួលបានឥណទាន ក្នុងលក្ខណៈជាឥណទានប្រើប្រាស់ សម្រាប់អាជីវកម្មខ្នាតតូច។

នៅត្រឹមត្រីមាសទី១ នៃឆ្នាំ២០២៤នេះ ចំនួនអតិថិជនដែលព្យាយាមស្នើសុំឥណទាន ក្នុងទម្រង់៥ផ្សេងៗគ្នាដូចជា កម្ចីមូលធន (Working Capital Loan) កម្ចីកសិកម្ម (Agriculture Loan) កម្ចីទិញទ្រព្យសកម្ម (Asset Finance) កម្ចីសំណង់ (Construction Loan) និងកម្ចីផ្សេងៗ (Other)។ ពាក្យស្នើសុំឥណទានលក្ខណៈបុគ្គល ប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូច បានកើនឡើងជារួម +៣.៨៧%។ ការកើនឡើងនៃពាក្យស្នើសុំកម្ចីប្រើមូលធនមានចំនួន +៤% ក្នុងនេះមានការកើនឡើងខ្លាំង នៅតំបន់ឆ្នេរចំនួន+៩%។ ការស្នើសុំកម្ចីកសិកម្មកើនឡើង +៩% ក្នុងនេះមានការកើនឡើងខ្លាំងនៅតំបន់ខ្ពង់រាប +៦៣%។ ការស្នើសុំកម្ចីទ្រព្យសកម្ម មានការធ្លាក់ចុះ -១២% ក្នុងនេះមានការធ្លាក់ចុះខ្លាំងនៅតំបន់ខ្ពង់ឆ្នេរ -១៧%។ ការស្នើសុំកម្ចីកសិកម្ម មានការកើនឡើង +១% ក្នុងនេះមានការកើនឡើងខ្លាំងនៅតំបន់ខ្ពង់រាប +២៨%។

បម្រែបម្រួលជាភាគរយទំហំទឹកប្រាក់ នៃការស្នើសុំឥណទានទាំង៥ប្រភេទ ក៏មានការកើនឡើងចំនួន +៤.៣%។ បម្រែបម្រួលនេះបណ្តាលមកពីការកើនឡើង នៃទំហំទឹកប្រាក់នៃកម្ចីមូលធន +១០.១% កម្ចីសំណង់កើនឡើង +៤.៥% ចំណែកឯ កម្ចីកសិកម្មថយចុះ៧.៧% កម្ចីទិញទ្រព្យសកម្ម ថយចុះ-១៤.៩% និងកម្ចីទ្រព្យផ្សេងៗ -១៤.៣%។

ដំណើរការឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូច
បង្ហាញអំពីទំហំឥណទាន លក្ខណៈបុគ្គលប្រើប្រាស់ សម្រាប់អាជីវកម្មខ្នាតតូចនៅចុងត្រីមាសទីមួយនេះ ឆ្លុះបញ្ចាំងពីទីផ្សារឥណទានសកម្ម។

គិតត្រឹមខែមីនា ឆ្នាំ២០២៤ ចំនួនគណនីឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូចមានការថយចុះចំនួន -១,៥៥% ប្រៀបពីត្រីមាសមុនដែលធ្វើឱ្យចំនួនគណនីនៅ ទូទាំងប្រទេសសរុបមានចំនួន ១,៨៩ លានគណនី។ ក្នុងចំណោមចំនួននេះ ៥៤% ជាឥណទានមូលធន ខណៈចំណែកតូចជាងគេគឺកម្ចីសំណង់ ១% កម្ចីកសិកម្ម ៣២%% កម្ចីទិញទ្រព្យសកម្មមាន ៦% និងកម្ចីប្រភេទផ្សេងៗមាន ៧%។ ការថយចុះនេះត្រូវបានគេមើលឃើញនៅក្នុងគ្រប់តំបន់ នៃព្រះរាជាណាចក្រកម្ពុជា (-២% នៅតំបន់ខ្ពង់រាប នៅតំបន់ឆ្នេរ និងទន្លេសាប និង -១%នៅតំបន់ទំនាប)។

សមតុល្យឥណទានលក្ខណៈបុគ្គល ក៏បានបន្តកើនឡើងជាលំដាប់ក្នុងកម្រិត +០.៩% គិតត្រឹមពីខែមីនា ឆ្នាំ២០២៤។ នៅចុងត្រីមាសនេះ សមតុល្យឥណទានលក្ខណៈបុគ្គលមានចំនួន ៣៤,២០ ប៊ីលានដុល្លារអាមេរិក។
បើទោះបីជា ចំនួនគណនីនៃកម្ចីមូលធន មានត្រឹមតែ ៥៤% នៃចំនួនគណនីសរុប ហើយកម្ចីអចលនទ្រព្យនៅតែមានលើសពីពាក់កណ្តាល នៃសមតុល្យឥណទានលក្ខណៈបុគ្គលសរុប ៦៨% ចំណែកឯសមតុល្យឥណទានកសិកម្មវិញ មានចំណែក ៣២% និងសមតុល្យឥណទានកសិកម្ម មានចំណែក ១១%។ សមតុល្យកម្ចីទ្រព្យសកម្ម មានចំណែកតូចគឺត្រឹមតែ ៧% តែប៉ុណ្ណោះ។ សមតុល្យកម្ចីសំណង់ មានចំនួនតិចត្រឹម ២%។ ជារួមសមតុល្យឥណទានមានការកើនឡើងជាវិជ្ជមាននៅតំបន់ដូចជា +០.១%នៅតំបន់ខ្ពង់រាប និង +១% នៅតំបន់ទំនាប +០.០១% នៅតំបន់ឆ្នេរ និង +០.២% នៅតំបន់ទន្លេសាប។

គុណភាពឥណទានលក្ខណៈបុគ្គល ប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូច
បានមកពីអនុបាតនៃគណនីឥណទាន ជាមួយនឹងការសងយឺត ៣០ ថ្ងៃហួសកាលបរិច្ឆេទកំណត់ ដែលជា30+ DPD។ វាបង្ហាញពីលទ្ធភាពនៃការបង់សង និង ហានិភ័យនៃការខកខាននៅក្នុងត្រីមាស។

អនុបាត 30+DPD កើនឡើងពី ៧.៧៦% នៅក្នុងត្រីមាសនេះ ពី ៦,៥៩% ក្នុងត្រីមាសទីបួន ឆ្នាំ២០២៣។ ក្នុងចំណោមផលិតផលទាំងប្រាំនោះ ផលិតផលដែលមាន អនុបាត ៣០+DPD ខ្ពស់បំផុតគឺ ឥណទានសំណង់ជាមួយនឹង អនុបាតចំនួន ១៩,៧%។ ការកើនឡើងដែលច្រើនជាងគេ នៃចំនួនទឹកប្រាក់ឥណទានសំណងយឺត លើសពី៣០ថ្ងៃគឺនៅ តំបន់ឆ្នេរ +១១% ទន្លេសាប +៨% និងតំបន់ខ្ពង់រាប និងទំនាប +៧%។

ចំនួនអតិថិជនដែលមានកម្ចីតែមួយ ស្ថាប័ននៅតែមានគឺ ៥៣%នៃចំនួនអតិថិជនទាំងអស់។ ចំណែកឯអតិថិជនដែលមានកម្ចីច្រើន ស្ថាប័ននៅតែមានកម្រិតទាបដដែលត្រឹម ៣៧,៨%។

អតិថិជនប្រើប្រាស់ឥណទានលក្ខណៈបុគ្គល ដែលមានគណនីចំនួន ១ មាន ៣៧,៨%, អ្នកមានគណនីឥណទានចំនួន ២ មានចំនួន ៣៥,៨% អ្នកដែលមានគណនីឥណទាន ចំនួន ៣ មានចំនួន ១៨,៦% ហើយអ្នកដែលមានគណនីឥណទានច្រើន ជាង៣ មានចំនួន ៧,៩% នៃចំនួនអតិថិជនទាំងអស់។

លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិ នៃក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា ខូ អិលធីឌីបានមានប្រសាសន៍ថា “តម្រូវការពាក្យស្នើសុំឥណទានបុគ្គលប្រើប្រាស់ សម្រាប់អាជីវកម្មខ្នាតតូចមានការកើនឡើង ប៉ុន្តែសមិទ្ធផលឥណទានលក្ខណៈបុគ្គលប្រើប្រាស់ សម្រាប់អាជីវកម្មខ្នាតតូចអវិជ្ជាមាន ជាមួយនឹងចំនួនគណនី -១.៥៥% ចំណែកឯសមតុល្យកម្ចី ក្នុងត្រីមាសទីមួយនេះ បើប្រៀបធៀបនឹងត្រីមាសមុនកើនឡើង ១,៣៦%”។ លោកបានបន្ថែមទៀតថា គុណភាពឥណទានមានការធ្លាក់ចុះ ជាមួយនឹងការកើនឡើង នៃអនុបាតនៃគណនីប្រាក់កម្ចីជាមួយនឹងការសងយឺត ៣០ថ្ងៃហួសកាលបរិច្ឆេទកំណត់ពី +៦,៥៩% ក្នុងត្រីមាសទីបួនក្នុងឆ្នាំ២០២៣ មក +៧.៧៦% ក្នុងត្រីមាសនេះ។

To Top