ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន អញ្ជើញបើកថ្នាក់ អក្សរផ្ចង់ចិន មិត្តភាពកម្ពុជា-ចិន

ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមជា អធិបតីក្នុងពិធីបើក «ថ្នាក់អក្សរផ្ចង់ចិន មិត្តភាពកម្ពុជា-ចិន» ។

កម្មវិធីនេះសហការរៀបចំឡើងដោយសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះយុគន្ធរ និងសាលា Step Forward Abroad School ក្រោមការជួយគាំទ្រ ដោយសមាគមអប់រំ និងតម្រង់ទិសសិស្ស មធ្យមសិក្សាកម្ពុជា និងសមាគមអ្នកសរសេរ អក្សរផ្ទង់ខ្មែរ-ចិន។

គោលបំណង នៃការបង្កើត កម្មវិធីនេះឡើង គឺដើម្បីឱ្យ សិស្សានុសិស្សកម្ពុជា ដែលសិក្សាភាសាចិន យល់កាន់តែ ច្បាស់អំពីទស្សនវិជ្ជាសិល្បៈ និងការកត់ត្រាអំពីការវិវត្តន៍ នៃពុម្ពអក្សរអក្សរផ្ចង់ចិន។ បន្ថែមពីនេះ តាមរយៈការរៀន សរសេរអក្សរផ្ចង់ចិន មិនត្រឹមតែជាការហ្វឹកហាត់ ការសរសេរអក្សរចិន ឱ្យស្ទាត់ជំនាញប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយ បណ្តុះសមត្ថភាព លើភាពអត់ធ្មត់ ការគ្រប់គ្រងចិត្ត ការយកចិត្តទុកដាក់ និងការស្រឡាញ់ភាពផ្ចិតផ្ចង់ផងដែរ។

ឆ្លៀតក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ចំពោះសមាគមអប់រំ និងតម្រង់ទិស សិស្សមធ្យម សិក្សាកម្ពុជា និង សមាគមអ្នកសរសេរ អក្សរផ្ទង់ខ្មែរ-ចិន រួមទាំងអ្នកពាក់ព័ន្ធ និងសូមលើកទឹកចិត្ត ដល់សិស្សានុសិស្ស ត្រូវបន្តខិតខំប្រឹងប្រែងរៀន សូត្រមិនថាទាំងភាសាជាតិ ឬភាសាបរទេស ដើម្បីជាកម្លាំងចលករ ចូលរួមចំណែក អភិវឌ្ឍជាតិមាតុភូមិ និងអនាគតរបស់ខ្លួនឯងផ្ទាល់ ៕

To Top