ភ្នំពេញ ៖ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នេះ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការដាក់ឲ្យអនុវត្តភាពជាដៃគូ រវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការយូនីសេហ្វ ក្នុងការ លើកកម្ពស់អភិបាលកិច្ចរដ្ឋបាល ថ្នាក់ក្រោមជាតិ ដែលរៀបចំដោយក្រសួងមហាផ្ទៃ និងគាំទ្រដោយអង្គការយូនីសេហ្វ នៅសណ្ឋាគារសុខាភ្នំពេញ៕






