ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានលើកឡើងបែបឆ្ងល់ ទៅជនបរទេសជាពិសេសជនជាតិខ្មែរប្រឆាំងគម្រោងព្រែកជីកហ្វូណនតេជោ មានបំណងអ្វីឲ្យពិតប្រាកដ? ។ ព្រោះសម្តេចថាបានអះអាងថា នៅពេលធ្វើព្រែកជីកនេះរួចហើយ នឹងផ្តល់ផលចំណេញយ៉ាងច្រើនដល់កម្ពុជា លើការដឹកជញ្ជូនដោយមិនចាំបាច់ ពឹងពាក់លើប្រទេសវៀតណាមទៀតដែលត្រូវឆ្លងកាត់។
ជនជាតិខ្មែរដែលសម្តេចសំដៅ ដល់នោះទោះបីជា មិនបញ្ចេញចំឈ្មោះក៏ដោយ ក៏គ្រប់គ្នាដឹងថា ជាលោកសម រង្ស៊ីដែរ ព្រោះជាញឹកញាប់លោក សម រង្ស៊ីបានលើកឡើង ពីការប្រឆាំងគម្រោងព្រែកនេះ ។
ប៉ុន្តែទោះបីជាយ៉ាងណា សម្តេចឆ្លើយតបបែបឌឺដងថា គឺចង់ឲ្យបុគ្គលម្នាក់នោះដែលប្រឆាំងកម្ពុជា ប្រឆាំងឲ្យដល់ជីវិតចុងក្រោយរបស់គេទៅ៕