ភ្នំពេញ៖ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃជាសាធារណៈ ដើម្បី ផ្គត់ផ្គង់សាច់ក្រណាត់ឯកសណ្ឋាន ស្លាកឈ្មោះ និងស្លាកសញ្ញា ជូន និយោជិតកម្មករ (បុរស-នារីរដ្ឋបាល សន្តិសុខនិង បុរស-នារីអនាម័យ) នៃ អគ្គិសនីកម្ពុជា សម្រាប់ឆ្នាំ២០២៤ (ភ្នំពេញនិងខេត្តចំនួន១៥) ។
តាមរយៈ សេចក្តីជូនដំណឹង បានឱ្យដឹងថា អគ្គិសនីកម្ពុជា បានរៀបចំឯកសារសម្រាប់ក្រុមហ៊ុន/សហគ្រាសបំពេញដើម្បីចូលរួមដេញថ្លៃ និងមានដាក់លក់នៅ អង្គភាពលទ្ធកម្មអគ្គិសនីកម្ពុជា ដែលមាន អាសយដ្ឋាន: អាគារលេខ២ ផ្លូវព្រះយុគន្ធរ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញចាប់ពី ថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ២០២៤ តទៅរៀងរាល់ម៉ោងធ្វើការ (ទូរស័ព្ទទាក់ទងលេខ៖ 092 65 23 57 និង Website:
www.edc.com.kh) ។
កាលបរិច្ឆេទឈប់ទទួលសំណើដេញថ្លៃ នៅម៉ោង ១៤:០០ ថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ២០២៤ ។
ការបើកសំណើដេញថ្លៃ នឹងប្រព្រឹត្តទៅនៅអង្គភាពលទ្ធកម្ម តាមអាសយដ្ឋានខាងលើវេលាម៉ោង ១៥:០០ ថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ២០២៤ ៕