ភ្នំពេញ៖ ក្នុងោកាសអញ្ជើញបិទសន្និសីទស្តីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» នៅបញ្ជាការដ្ឋានកងទព័ជើងគោក (សាលាក្តីខ្មែរក្រហម) នាថ្ងៃ២២ ឧសភា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ភាគច្រើនបានលើកឡើងពីរដ្ឋប្រហារ តាំងពីសម័យខ្មែរក្រហម រហូតមកដល់សម័យបច្ចុប្បន្ន ។
ដោយសម្តេចគូសបញ្ជក់ថា “សូមកុំធ្វើរដ្ឋប្រហារផ្ដួលរំលំ សូមកុំដណ្ដើមអំណាចដោយ មធ្យោបាយមិនប្រជាធិបតេយ្យ ដែលជាឬសគល់នៃសង្គ្រាម ហើយក៏ជាឬសគល់នៃ ការប្រល័យពូជសាសន៍ដែរ” ៕