ព័ត៌មានជាតិ

សម្តេចធិបតី កំពុងឲ្យក្រសួងយុត្តិធម៌ ពិនិត្យលើការបង្កើតច្បាប់ គ្រប់គ្រងដាវសាម៉ូរ៉ៃ

ភ្នំពេញ ៖ ក្រោយពីឃើញក្រុមក្មេង ទំនើង​បានយកដាវសាម៉ូរៃ ដាក់តាមខ្លួន ដើម្បីធ្វើសកម្មភាព កាប់គ្នាយ៉ាងសាហាវព្រៃផ្សៃ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា កំពុងឲ្យលោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ពិនិត្យលើការបង្កើតច្បាប់ គ្រប់គ្រងដាវសាម៉ូរ៉ៃ ។

ក្នុងឱកាសអញ្ជើញ ជាអធិបតីប្រកាស ដាក់ឲ្យអនុវត្តជាផ្លូវការ «ផែនទីបង្ហាញផ្លូវ ឆ្ពោះទៅការគ្របដណ្តប់សុខភាព ជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥» សម្តេចធិបតី មានប្រសាសន៍ថា «ខ្ញុំ កំពុងឲ្យខាងច្បាប់ ក្រសួងយុត្តិធម៌ ពិនិត្យមើលអារឿងដាក់ដាវសាម៉ូរ៉ៃ ។ ព្រោះប្រជាពលរដ្ឋនៅតាមស្រុកស្រែ ទៅធ្វើការងារ នៅចំការ។ តែនៅភ្នំពេញយកដាវសាម៉ូរ៉ៃ មកធ្វើអី ទៅកាប់ឈូកឬអី? ក្មេងៗ ទៅរៀនដាវសាម៉ូរ៉ៃ ដាក់ទៅធ្វើអីការពារ យកល្អ កុំឲ្យមានទាំងអស់គ្នា» ៕

To Top