កំពង់ចាម ៖ ក្រុមហ៊ុន មេតថេក (ខេមបូឌា) ឧប លីមីធីត គ្រោងនឹងជ្រើសរើសកម្មករ ចំនួន ២.០០០នាក់ ទៅបំរើការងារនៅ តំបន់សេដ្ឋកិច្ចពិសេស មេនហាតាន់ ក្រុងបាវិត ខេត្តស្វាយរៀង ។
គម្រោងជ្រើសរើសកម្មករខាងលើនេះ ខាងតំណាងក្រុមហ៊ុន បានលើកឡើង នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំពិភាក្សា ជាមួយរដ្ឋបាលខេត្តកំពង់ចាម ដឹកនាំដោយ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងមន្ទីរអង្គភាពពាក់ព័ន្ធ នៅសាលប្រជុំតូច សាលាខេត្តកំពង់ចាម ។
បើតាមតំណាងក្រុមហ៊ុន មេតថេត បានឱ្យដឹងថា ខាងក្រុមហ៊ុន កំពុងពិចារណា ទៅលើការជ្រើសរើសកម្មករ ពីសាខា ខេត្តកំពង់ចាម ទៅធ្វើការនៅសាខា របស់គាត់នៅក្រុងបាវិត ដែលជាសហគ្រាស អាជីវកម្ម ដែលមានភាពរឹងមាំ នឹងមានសក្កដានុពល។
តំណាងក្រុមហ៊ុនបានបន្តថា គោលដៅដំបូងគឺធ្វើការ ជ្រើសរើសកម្មករចំនួន ២.០០០នាក់ ក្នុងរយៈពេល ២ខែ ដោយខាងក្រុមហ៊ុន និងផ្តល់ជូនមធ្យោបាយធ្វើដំណើ និង កន្លែងស្នាក់នៅ ។
ម្យ៉ាងទៀត ការពង្រីកផែនការជ្រើសរើស បុគ្គលិកនៅ តំបន់សេដ្ឋកិច្ចពិសេស មេនហាតាន់ ក្រុងបាវិត ខេត្តស្វាយរៀង គោលបំណង ផែនការដំណាក់កាលទី១ ណែនាំកម្មករមូលដ្ឋានចំនួន ២,០០០នាក់ ពីខេត្តកំពង់ចាម គម្រោងនេះនិងផ្តល់ជូនអត្ថប្រយោជន៍ជាច្រើន ដូចជា ផ្តល់កន្លែងស្នាក់នៅដោយឥតគិតថ្លៃ ប្រាក់ឧបត្ថម្ភសម្រាប់ការធ្វើដំណើរក្នុងប្រាក់ខែ៧ដុល្លារ ផ្តល់ជូនអាហារថ្ងៃត្រង់ដោយឥតគិតថ្លៃ ហើយប្រាក់ឧបត្ថម្ភអាហារនោះចំនួន ១៣ដុល្លារ ដូច្នេះ បើធៀបនឹងការធ្វើការនៅខេត្តកំពង់ចាម កម្មករអាចទទួលបាន២០ដុល្លារ បន្ថែមទៀតក្នុងមួយខែ រួមទាំងលក្ខណ អត្ថប្រយោជន៍ផ្សេងទៀត ដែលអនុម័តដោយរដ្ឋាភិបាល ត្រូវបានអនុវត្ត។
ក្នុងនោះ តំបន់សេដ្ឋកិច្ចពិសេស មហាធេន និងផ្តល់នូវការបណ្តុះបណ្តាល ភាសាអង់គ្លេស, ភាសាចិន, គណនេយ្យ, កុំព្យូទ័រ និងវិធីសាស្ត្រ បណ្តុះបណ្តាលផ្សេងៗទៀត ក្នុងន័យ ជំរុញឱ្យកម្មករ មានភាពប្រសើរឡើងនូវកម្រិត វិជ្ជាជីវៈរបស់ពួកគេ ខិតខំរកប្រាក់បៀវត្សរ៍ឱ្យបានកាន់ខ្ពស់ផងដែរ។ ចំពោះរៀងរាល់ថ្ងៃសៅរ៍ មូលដ្ឋានប្រចាំថ្ងៃសេដ្ឋកិច្ចពិសេស នឹងរៀបចំយានជំនិះទទួលកម្មករ ពីបាវិតទៅកំពង់ចាម ដើម្បីជួយកម្មករលើការ ចំណាយក្នុងការដឹកជញ្ជូន។
ក្នុងឱកាសនោះដែរ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៍បានណែនាំដល់អាជ្ញាធរ ពាក់ព័ន្ធ សូមឲ្យបង្កើតក្រុមការងារ ធ្វើការឱ្យបានហ្មត់ចត់ ជាមួយក្រុមហ៊ុន ដើម្បីជួយសម្រួលដល់ក្រុមហ៊ុន និងជួយដល់បងប្អូនប្រជាពលរដ្ឋ ដែលត្រូវការរកការងារធ្វើ។
លោកអភិបាលខេត្តបានយកឱកាសនោះ ថ្លែងអំណរគុណដល់ក្រុមហ៊ុនក្រុមហ៊ុន មេតថេក (ខេមបូឌា) ខប លីមីធីត ដែលបាន ចាប់អារម្មណ៍ និងជ្រើសរើសកម្មករចំនួន ២.០០០នាក់ ដើម្បីផ្តល់ឱកាស់ការងារដល់ប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ចាម ៕