ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធលោក Graeme Buckley ទីប្រឹក្សាឧបការីអគ្គនាយក អង្គការអន្តរជាតិខាងការងារ (ILO) នៅការិយាល័យប្រចាំប្រទេសកម្ពុជា ក្នុងរាជធានីភ្នំពេញ។
លោក Graeme Buckley បានទទួលមរណភាព កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ដោយរោគាពាធ។
សូមបញ្ជាក់ថា មុនក្លាយជាទីប្រឹក្សាឧបការីអគ្គនាយក ILO លោក Graeme Buckley ធ្លាប់ជាអតីតនាយកការិយាល័យ អង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំនៅប្រទេសថៃ កម្ពុជា និងឡាវ។
ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានគូសបញ្ជាក់ថា ការបាត់បង់បុគ្គលឆ្នើមរូបនេះ គឺជាបាត់បង់នូវធនធានមនុស្សដ៏សំខាន់ ដែលបានប្រឹងប្រែងជួយសម្រេច បេសកកម្មរបស់ ILO ក្នុងតំបន់ ហើយកម្ពុជាក៏ទទួលបានផលប្រយោជន៍ ចេញពីកិច្ចខិតខំប្រឹងប្រែងរបស់លោក Graeme Buckley ផងដែរ៕