ព័ត៌មានជាតិ

លោកបណ្ឌិត កៅ ថាច ដឹកនាំសហការីធនាគារ ARDB ចូលរួមទស្សនកិច្ចសិក្សាការ ដាំដុះបន្លែសុវត្ថិភាព ក្នុងខេត្តស៊ូផាបូរី ប្រទេសថៃ

ភ្នំពេញ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ជាអគ្គនាយកធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំសហការីធនាគារ ARDB ចូលរួមទស្សនកិច្ចសិក្សាការដាំដុះបន្លែសុវត្ថិភាព (Organic Vegetables Farm) ក្នុងខេត្ត ស៊ូផាបូរី ប្រទេសថៃដែលរៀបចំឡើងដោយធនាគារ BAAC នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ។

កសិដ្ឋានបន្លែសុវត្ថិភាពនេះ គឺជាបណ្តុំកសិករដាំដុះបន្លែសុវត្ថិភាព ដោយមិនប្រើប្រាស់សារធាតុគីមី និងអាចផ្គត់ផ្គង់ទីផ្សារបានយ៉ាងទៀងទាត់ និងទទួលបាននូវស្ថិរភាពថ្លៃ ។

បន្ថែមពីនេះ កសិដ្ឋានបន្លែសុវត្ថិភាពនេះផងដែរ ក៏បានប្រើប្រាស់បច្ចេកទេស ដាំដុះបែបសាមញ្ញ និងចំណាយថ្លៃដើមទាប ក្នុងគោលដៅចូលរួមលើកម្ពស់ ​ការអភិវឌ្ឍប្រកបដោយនិរន្តរភាព ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top