ព័ត៌មានជាតិ

អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃ ជាសាធារណៈដើម្បីផ្គត់ផ្គង់ 115kV & 230kV Overhead Line Air Breaker Switch (ABS) សម្រាប់ប្រើប្រាស់នៅលើខ្សែបញ្ជូន

ភ្នំពេញ៖ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃ ជាសាធារណៈដើម្បីផ្គត់ផ្គង់ 115kV & 230kV Overhead Line Air Breaker Switch (ABS) សម្រាប់ប្រើប្រាស់នៅលើខ្សែបញ្ជូន ជូនអង្គភាពខ្សែបញ្ជួន នៃនាយកដ្ឋានបញ្ជូនអគ្គិសនី ។

តាមរយៈសេចក្ដីជូនដំណឹងបានឱ្យដឹងថា អគ្គិសនីកម្ពុជា បានរៀបចំឯកសារសម្រាប់ក្រុមហ៊ុន/សហគ្រាសបំពេញដើម្បីចូលរួមដេញថ្លៃ និងមានដាក់លក់នៅ អង្គភាពលទ្ធកម្មអគ្គិសនីកម្ពុជា ដែលមានអាសយដ្ឋាន: អាគារលេខ២ ផ្លូវព្រះយុគន្ធរ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញចាប់ពី · ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០២៤ តទៅរៀងរាល់ម៉ោងធ្វើការ (ទូរស័ព្ទទាក់ទងលេខ 092 652 357 និង Website:
www.edc.com.kh) ។

កាលបរិច្ឆេទឈប់ទទួលសំណើដេញថ្លៃ នៅម៉ោង ១៤:០០ ថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ ២០២៤ ។ ការបើកសំណើដេញថ្លៃ នឹងប្រព្រឹត្តទៅ នៅអង្គភាពលទ្ធកម្ម តាមអាសយដ្ឋានខាងលើ វេលាម៉ោង ១៥:០៥ ថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ ២០២៤ ៕

To Top