ព័ត៌មានជាតិ

សម្ដេចតេជោ ចាត់ទុកសភាពការណ៍សមុទ្រចិនខាងត្បូង មិនក្តៅដូចពេលកម្ពុជាធ្វើជាប្រធានអាស៊ាន ខណៈបញ្ហានេះ មិនមែនជាបញ្ហារវាង អាស៊ាននិងចិន

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានចាត់ទុកបញ្ហាសមុទ្រចិនខាងត្បូងសភាពការណ៍ តំបន់សមុទ្រចិនខាងត្បូងនាពេលបច្ចុប្បន្ន មិនក្តៅដូចនៅឆ្នាំ ២០២២ ពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន ហើយបញ្ហានេះ មិនមែនជាបញ្ហារវាងអាស៊ាននិងចិននោះទេ ដូច្នេះប្រទេសពាក់ព័ន្ធត្រូវធ្វើការ សម្របសម្រួលគ្នា។

ក្នុងជំនួបពិភាក្សាការងារ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ លោក ដូមីនីក វីលៀមស៍ (Dominic Williams) ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា ថា សម្ដេចតេជោបានចាត់ទុក សភាពការណ៍ តំបន់សមុទ្រចិនខាងត្បូងនាពេលបច្ចុប្បន្ន មិនក្តៅដូចនៅឆ្នាំ ២០២២ ពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាននោះទេ ដែលពេលនោះកម្ពុជា គ្រោងនឹងធ្វើឲ្យសម្រេចនូវកិច្ចព្រមព្រៀង COC តែមិនអាចសម្រេចបានឡើយ។

សម្ដេចបញ្ជាក់ថា «បញ្ហាសមុទ្រចិនខាងត្បូង មិនមែនជាបញ្ហារវាងអាស៊ាននិងចិននោះទេ ដូច្នេះប្រទេសពាក់ព័ន្ធត្រូវធ្វើការ សម្របសម្រួលគ្នា។ ភាគីទាំងអស់ត្រូវគោរព DOC ឲ្យបានខ្ជាប់ខ្ជួន មានការអត់ធ្មត់ ហើយប្រទេសពាក់ព័ន្ធត្រូវសម្របសម្រួលគ្នា»៕

To Top