ភ្នំពេញ ៖ លោក Lloyd Austin រដ្ឋមន្ត្រីការពារជាតិអាមេរិក បានធ្វើដំណើរមកដល់កម្ពុជាហើយ នៅព្រឹកថ្ងៃ៤ មិថុនានេះ សម្រាប់ដំណើរទស្សនកិច្ចនិងការ ជួបមន្ត្រីជាន់ខ្ពស់កម្ពុជាជារូបផងដែរ ។ នេះបើតាមទូតអាមេរិកផ្សាយមុននេះបន្តិច ។

ស្ថានទូតអាមេរិកនៅភ្នំពេញ ក៏ស្វាគមន៍ លោក Lloyd Austin រដ្ឋមន្ត្រីការពារជាតិអាមេរិក មកកាន់កម្ពុជា ។ នេះជាលើកទីពីរ នៃដំណើរទស្សនកិច្ច របស់លោករដ្ឋមន្ត្រី Austin ក្នុងតំណែងរបស់លោក ក្រោយពីធ្លាប់បាន មកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក កាលពីឆ្នាំ២០២២ ។
លោករដ្ឋមន្ត្រី Austin ត្រូវ បានទទួលស្វាគមន៍ ដោយមន្ត្រីជាន់ខ្ពស់ តំណាងពីកងយោធពលខេមរភូមិន្ទ និងបានជួបជាមួយអតីត និស្សិតកម្ពុជា ដែលធ្លាប់បានទទួលការ អប់រំខាងកម្មវិធីយោធា ពីសហរដ្ឋអាមេរិក ៕

