ភ្នំពេញ៖ លោក ឡយ ជេម អូស្ទីន III (Lloyd James Austin III) រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក បានលើកឡើងថា សហរដ្ឋអាមេរិកនឹងបើកឡើងវិញ អនុញ្ញាតឱ្យនិស្សិតកម្ពុជា ទៅសិក្សានៅសាលា Westpoint របស់អាមេរិក ផ្លាស់ប្ដូរការសន្ទនា ក្នុងវិស័យយោធា សមយុទ្ធរួមគ្នា ដើម្បីសង្គ្រោះ ការគ្រប់គ្រង គ្រោះមហន្តរាយ បន្តការបណ្ដុះបណ្ដោយ ក្នុងវិស័យដោះមីន និងគ្រាប់មិនទាន់ផ្ទុះ ដោយចាប់ផ្ដើមកិច្ចសន្ទនា ការពារជាតិ ដើម្បីដោះស្រាយភាពខុសគ្នា ដើម្បីកសាងនូវទំនុកចិត្ត ឱ្យកាន់តែខ្លាំង ដើម្បីអនាគត របស់ប្រទេសទាំងពីរ ដែលមានផល ប្រយោជន៍ទៅវិញទៅមក។
ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសលោករដ្ឋមន្រ្តី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤នេះ ។
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
