ព័ត៌មានជាតិ

បង្កើតគណៈកម្មការ ស្រាវជ្រាវ ស៊ើបអង្កេត ករណីដោះលែងជនជាតិ ចិន៨រូប

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បង្កើតគណៈកម្មការ ចំពោះកិច្ច ដើម្បីស្រាវជ្រាវ ស៊ើបអង្កេត និងប្រមូលព័ត៌មាន ពាក់ព័ន្ធករណីដោះលែង ជនជាតិចិនចំនួន ៨រូប ដែលលួចឆ្លងដែន ខុសច្បាប់ចូលកម្ពុជា ។

ក្នុងនោះក៏ធ្វើការស្រាវជ្រាវករណីចេញដីកា បង្គាប់ឲ្យដោះលែង របស់ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង ខេត្តស្ទឹងត្រែង និងករណីពន្ធនាគារខេត្តស្ទឹងត្រែង ចេញលិខិតដោះលែង ដោយមិនបានធ្វើលិខិត ប្រគល់-ទទួលផងដែរ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top