ព័ត៌មានជាតិ

សម្តេចធិបតី អញ្ជើញបិទវគ្គបណ្តុះបណ្តាល ឆ្នាំ២០២៣ របស់សាលាភូមិន្ទរដ្ឋបាល

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតី បិទវគ្គបណ្តុះបណ្តាល ឆ្នាំ២០២៣ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ របស់សាលាភូមិន្ទរដ្ឋបាល នៅព្រឹកថ្ងៃទី១០ ខែមិថុនា ។

សូមបញ្ជាក់ថា ជ័យលាភីដែលត្រូវទទួលសញ្ញាបត្រ និងវិញ្ញាបនបត្រឆ្នាំ២០២៣ ចំនួន៧៩៤អង្គ/នាក់ នារី ១៨៩នាក់។ ក្នុងនោះ សិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១២ «កម្ពុជាក្នុងបេះដូងខ្ញុំ» ចំនួន ៩២នាក់ នារី ៣១នាក់, សិស្សមន្ត្រីក្រមការ ជំនាន់ទី១០ «ប្រជាជាតិជាចម្បង» ចំនួន ១១៥នាក់ នារី ៣៤នាក់, កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ ចំនួន ១៨៥នាក់ នារី ២៣នាក់, កម្មសិក្សាការីមន្ត្រីមធ្យម ចំនួន ៣០៧នាក់ នារី ៦៩នាក់, កម្មសិក្សាការីមន្ត្រីគ្រប់គ្រងរដ្ឋបាល ចំនួន ៧៥នាក់ នារី ២៥នាក់ និងកម្មសិក្សាការីមន្ត្រីក្រមការ ចំនួន ២០នាក់ នារី ៧នាក់។

សម្រាប់ឆ្នាំ២០២៤ សាលាភូមិន្ទរដ្ឋបាល បានបើកវគ្គបណ្តុះបណ្តាល បន្តសម្រាប់កម្មសិក្សាការី មន្ត្រីជាន់ខ្ពស់, មន្ត្រីគ្រប់គ្រង រដ្ឋបាល, មន្ត្រីមធ្យម, មន្ត្រីក្រមការ ដែលមានចំនួនសរុប ៣៩៣អង្គ/នាក់ (នារី ៨២នាក់)។ បន្ថែមពីនេះ សាលាភូមិន្ទរដ្ឋបាល បាននិងកំពុងបើកវគ្គបណ្តុះបណ្តាល តម្រង់ទិសមន្ត្រីក្របខណ្ឌថ្មី ឆ្នាំ២០២៣ មកពីក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិចំនួន ២,០២៤នាក់ នារី ៨៧៩នាក់, វគ្គបណ្តុះបណ្តាលរយៈពេលខ្លី សរុបចំនួន ៦០៣នាក់ នារី ១៦៦ និងវគ្គផ្សេងៗទៀតក្នុងក្របខណ្ឌជាមួយក្រសួង-ស្ថាប័នថ្នាក់ជាតិ គ្រឹះស្ថានបណ្តុះបណ្តាលអន្តរជាតិ និងដៃគូអភិវឌ្ឍន៍ផងដែរ ៕

To Top