ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ស សុខា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារ នៅអូស្ត្រាលី

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារនៅប្រទេសអូស្ត្រាលី ចាប់ពីថ្ងៃទី ១០-១៦ ខែមិថុនាបន្ទាប់ពីការអនុញ្ញាតពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា នឹងជួបជាមួយ លោករដ្ឋមន្ត្រីទទួលបន្ទុក កិច្ចការអន្តោប្រវេសន៍, សញ្ជាតិ, និងពហុវប្បធម៌ នៃរដ្ឋាភិបាលអូស្ត្រាលី ព្រមទាំងអញ្ជើញ ជួបជាមួយ ថ្នាក់ដឹកនាំ នៃក្រសួងការបរទេស និង ពាណិជ្ជកម្ម និង មន្ត្រីជំនាញ នៃនគរបាលសហព័ន្ធអូស្ត្រាលី ដើម្បីពិភាក្សា និងពិនិត្យលទ្ធភាព ក្នុងការពង្រីក នូវកិច្ចសហប្រតិបត្តិការ ព្រមទាំងផ្លាស់ប្តូរបទពិសោធន៍ទៅវិញ ទៅមកលើការងារអន្តោប្រវេសន៍, សន្តិសុខសាយប័រ, និងការងារប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ៕

To Top