ព័ត៌មានជាតិ

លោក កែវ រតនះ ចូលរួមពិធីប្រកាសចូលកាន់មុខតំណែងប្រធាន និង សមាជិកក្រុមប្រឹក្សាខេត្តពោធិ៍សាត់ អាណត្តិទី ៤ ឆ្នាំ ២០២៤

ពោធិ៍សាត់: លោកកែវ រតនះ រដ្ឋមន្ត្រីក្រសួងរ៉ែ និង ថាមពល និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ចុះជួយខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០២៤បានអញ្ជើញជាអធិបតី ចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធាន និង សមាជិកក្រុមប្រឹក្សាខេត្តពោធិ៍សាត់ចំនួន ២១ រូបអាណត្តិទី ៤ ឆ្នាំ ២០២៤។

ពិធីនោះបានធ្វើឡើង នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកខូយ រីដា អភិបាល នៃ គណះអភិបាលខេត្តពោធិ៍សាត់ និង មន្ត្រីរាជការជាច្រើនរូបទៀតផងដែរ ។

យោងតាមព្រះរាជក្រឹត្យលេខនស/រកត /០៦២៤/៥៨៨ចុះថ្ងៃទី ៦ ខែ មិថុនា ឆ្នាំ ២០២៤ ត្រូវបានត្រាស់បង្គាប់ទទួលស្គាល់ សមាសភាពក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ចំនួន ២១ រូបក្នុងអាណត្តិទី ៤ រួមមាន:
១-លោកម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត
២-លោកម៉ៅ សាន សមាជិកក្រុមប្រឹក្សាខេត្ត
៣-លោកវង្ស សំអុល សមាជិកក្រុមប្រឹក្សាខេត្ត
៤-លោកកែម សុធឿន សមាជិកក្រុមប្រឹក្សាខេត្ត
៥-លោកស្រីឈឹម សុីណា សមាជិកក្រុមប្រឹក្សាខេត្ត
៦-លោកចេង ឡៃ សមាជិកក្រុមប្រឹក្សាខេត្ត
៧-លោកលឹម ចាន់ថៃ សមាជិកក្រុមប្រឹក្សាខេត្ត
៨-លោកស៊ុម លើម សមាជិកក្រុមប្រឹក្សាខេត្ត
៩-លោកខ្លឹម សុគុន្ធ សមាជិកក្រុមប្រឹក្សាខេត្ត
១០-លោកសៅ ដារឿន សមាជិកក្រុមប្រឹក្សាខេត្ត
១១-លោកឃៀង សុជីវ័ន្ត សមាជិកក្រុមប្រឹក្សាខេត្ត
១២-លោកអុិត ប៊ុនណា សមាជិកក្រុមប្រឹក្សាខេត្ត
១៣-លោកស្រីម៉ែន ផល្លី សមាជិកក្រុមប្រឹក្សាខេត្ត
១៤-លោកថោ សុធា សមាជិកក្រុមប្រឹក្សាខេត្ត
១៥-លោកស្រីធួន រដ្ឋធានី សមាជិកក្រុមប្រឹក្សាខេត្ត
១៦-លោកនី ហូង សមាជិកក្រុមប្រឹក្សាខេត្ត
១៧-លោកលី ការីម សមាជិកក្រុមប្រឹក្សាខេត្ត
១៨-លោកលៀង ពេជ្រ សមាជិកក្រុមប្រឹក្សាខេត្ត
១៩-លោករ៉ែម សាមឿន សមាជិកក្រុមប្រឹក្សាខេត្ត
២០-លោកហេង ទ្រី សមាជិកក្រុមប្រឹក្សាខេត្ត
២១-លោកឈុំ សេងហ៊ន សមាជិកក្រុមប្រឹក្សាខេត្តពោធិ៍សាត់៕

To Top