ភ្នំពេញ៖ ប្រព័ន្ធអនុគ្រោះពន្ធ EBA ដែលជាសន្លឹកបៀរមួយ របស់អ្នកនយោយបាយបក្សជំទាស់ តែងតែលើកយកធ្វើជាប្រធានបទ ក្នុងការវាយប្រហាររាជរដ្ឋាភិបាលកម្ពុជានោះ ហាក់បីស្ងប់ស្ងាត់ ខណៈនៅក្នុងជំនួបរវាងមេដឹកនាំនយោបាយកំពូលកម្ពុជា និង លោក អ៊ីហ្គោរ៍ ទ្រីសម៉ាន់(Igor Driesmans) ឯកអគ្គរដ្ឋ សហភាពអឺរ៉ុបប្រចាំកម្ពុជា ប្រចាំព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ គ្មានឡើយការលើកយក ប្រធានបទនេះ មកពិភាក្សា។
អ្វីដែលថ្មីជំនួសមកវិញនោះ គឺសម្ដេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តឱ្យ ប្លុកទាំងពីរ អាស៊ាន-អឺរ៉ុប ខិតខំធ្វើការសម្រេចកិច្ចព្រមព្រៀងនេះ ដែលមិនត្រឹមតែសំខាន់ សម្រាប់ការទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មប៉ុណ្ណោះទេ ថែមទាំង មានសារៈសំខាន់សម្រាប់មនុស្សជាតិ។
ក្រៅពីនោះ ក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន និង លោក អ៊ីហ្គោរ៍ ទ្រីសម៉ាន់ បានពិភាក្សាអំពីការស្វែងរកដំណោះស្រាយ ដើម្បីនាំមីយ៉ាន់ម៉ា ទៅរកប្រក្រតីភាពឡើងវិញ ផងដែរ៕

