ពោធិ៍សាត់៖ ជនរងគ្រោះម្នាក់ត្រូវបាន ប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់ យ៉ាងអាណោចអាធមនៅក្នុងប្រអប់លូប្រឡាយ មួយកន្លែងស្ថិតនៅចំនុច ប្រអប់លូប្រឡាយព្រីង ក្នុងភូមិស្រករ ឃុំបឹងខ្នា ស្រុកបាកាន ខេត្តពោធិ៍សាត់កាលពីវេលាម៉ោង ៦ និង ១០ នាទីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ បង្កអោយមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចចុះទៅពិនិត្យដល់ទីកន្លែងកើតហេតុ។
បើតាមរបាយការណ៍របស់ អធិការដ្ឋាននគរបាលស្រុកបាកានបានអោយដឹងថា ជនរងគ្រោះមានឈ្មោះអ៊ួន យ៉ុន ភេទប្រុសអាយុ ៦៤ ឆ្នាំមុខរបរកសិកររស់នៅភូមិស្រករ ឃុំបឹងខ្នា ស្រុកបាកាន ខេត្តពោធិ៍សាត់។
ក្រោយការពិនិត្យកោសល្យវិច័យ ពីសមត្ថកិច្ចនគរបាលជំនាញ និង ក្រុមគ្រូពេទ្យ សមតម្ថកិច្ចសន្និដ្ឋានថាគឺជា ករណីឃាតកម្មកាប់និងវត្ថុរឹងមាន មុខមុតស្រួចបណ្តាលអោយ ជនរងគ្រោះមុតរងរបួសជាច្រើនកន្លែង បណ្តាលអោយស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុ ។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបាន សមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ អោយទៅប្រពន្ធជនរងគ្រោះ យកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកជនសង្ស័យជាឃាតក សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ៕