ពោធិ៍សាត់: លោកខូយ រីដា អភិបាល នៃ គណះអភិបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០២៤ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាស ចូលកាន់មុខតំណែងប្រធាន និង សមាជិកក្រុមប្រឹក្សាស្រុកកណ្ដៀងចំនួន ១៧ រូបអាណត្តិទី ៤ ឆ្នាំ ២០២៤ ។

សមាសភាពក្រុមប្រឹក្សាស្រុកកណ្តៀង ដែលត្រូវប្រកាសចូលកាន់តំណែង តាមអនុក្រឹត្យទទួលស្គាល់ របស់រាជរដ្ឋាភិបាលកម្ពុជារួមមាន:
១-លោកសុខ លីមុត ជាប្រធានក្រុមប្រឹក្សាស្រុក
២-លោកម៉ៅ ឃ្លី ជាសមាជិកក្រុមប្រឹក្សាស្រុក
៣-លោកអ៊ុន ប៊ុនលី ជាសមាជិកក្រុមប្រឹក្សាស្រុក
៤-លោករេស សាលី ជាសមាជិកក្រុមប្រឹក្សាស្រុក
៥-លោកខ្លូត ប៊ុនខុត ជាសមាជិកក្រុមប្រឹក្សាស្រុក
៦-លោកលី រ៉ា ជាសមាជិកក្រុមប្រឹក្សាស្រុក
៧-លោកម៉ៅ យ៉េន ជាសមាជិកក្រុមប្រឹក្សាស្រុក
៨-លោកឈួន សួស្តី ជាសមាជិកក្រុមប្រឹក្សាស្រុក
៩-លោកក្រូច សុខុន ជាសមាជិកក្រុមប្រឹក្សាស្រុក
១០-លោកអ៊ិត ឡាយអាង ជាសមាជិកក្រុមប្រឹក្សាស្រុក
១១-លោកស្រីឱ រ៉ានី ជាសមាជិកក្រុមប្រឹក្សាស្រុក
១២-លោកកែ រិទ្ធិ ជាសមាជិកក្រុមប្រឹក្សាស្រុក
១៣-លោកទូច សំបូរ ជាសមាជិកក្រុមប្រឹក្សាស្រុក
១៤-លោកអាំង សុខខេង ជាសមាជិកក្រុមប្រឹក្សាស្រុក
១៥-លោកពិន សាវាន ជាសមាជិកក្រុមប្រឹក្សាស្រុក
១៦-លោកស៊ា ឃាន ជាសមាជិកក្រុមប្រឹក្សាស្រុក
១៧-លោកយូ ឆានី ជាសមាជិកក្រុមប្រឹក្សាស្រុក ។

ដោយឡែកសមាសភាពក្រុមប្រឹក្សាស្រុកភ្នំក្រវាញចំនួន ១៧ រូបនិងត្រូវប្រកាសចូលកាន់តំណែង នៅរសៀលថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០២៤នេះ ក្រោមអធិបតីភាពលោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ផងដែរ ៕
