ភ្នំពេញ៖ ក្រុមខ្មាន់កាំភ្លើង ដែលបាញ់ប្រហារទៅលើជនរងគ្រោះ បណ្ដាលឱ្យស្លាប់និងរងរបួស នៅក្នុងបុរីប៉េងហួតបឹងស្នោ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅវេលាម៉ោង៣៖៥០នាទី រសៀលថ្ងៃ ទី១៧ខែមិថុនា នេះ ខណៈជនដៃដល់ត្រូវសមត្ថកិច្ចចាប់បានហើយ។
គួរឱ្យដឹងថា តាមចម្លើយរបស់សាក្សីដែលជាជនរងគ្រោះម្នាក់ នៅក្នុងហេតុការណ៍នោះ បានឱ្យដឹងថា មុនពេលកើតហេតុ គាត់ និងម្ចាស់ផ្ទះជនរងគ្រោះ កំពុងតែបំពេញកាងារ សុខៗក៏ស្រាប់តែលេចមុខ ជនល្មើសដើរលបចូលមក ក្នុងផ្ទះរួចនិយាយគ្នាចុះឡើង រឿងព្រំប្រទល់ដី រហូតដល់តឹងសសៃករដាក់គ្នា។
ភ្លាមៗស្រាបប់តែ ជនល្មើសទ្រាំមិនបានក៏ដកកាំភ្លើងខ្លី ពីចង្កេះបាញ់ជាច្រើនគ្រាប់តែម្ដង រួចក៏រត់គេចខ្លួនតាមរថយន្ត ហើយក្នុងពេលធ្វើដំណើរដល់ខណ្ឌឬស្សីកែវក៏ផ្លុងរថយន្តចោល រួចបន្តជិះម៉ូតូ Zoomer Xគេចខ្លួន តែត្រូវសមត្ថកិច្ចតាមចាប់បាន៕