ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយប្ញទ្ធិនារីកម្ពុជា នាថ្ងៃទី១៨ មិថុនានេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសច្ចាបញ្ចូលសមាជិក សមាជិកាថ្មី លើកទី ៣០ ។សមាជិកថ្មី ដែលត្រូវបានសច្ចាបញ្ចូលនាពេលនេះ មានចំនួន ៣៤២៧ នាក់ មកពីសាខាសមាគមចំនួន ៣ គឺ សាខារាជធានីភ្នំពេញ សាខាខេត្តកណ្ដាល និងសាខាខេត្តមណ្ឌលគិរី ។
បច្ចុប្បន្ន សមាគមកាយឫទ្ធិនារីកម្ពុជា មាន ការចូលរួមដោយស្ម័គ្រចិត្តពី កុមារី យុវតី ស្ត្រី និងប្រជាជនក្នុងសហគមន៍ ដែលជាសមាជិកសកម្ម និងគាំទ្រ ចំនួន ៧៧១៤ នាក់ នៅរាជធានីភ្នំពេញ និងខេត្តមួយចំនួន មានដូចជា៖ ខេត្តសៀមរាប ខេត្តកំពត ខេត្តកណ្ដាល ខេត្តបាត់ដំបង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ ខេត្តមណ្ឌលគិរី ខេត្តតាកែវ ខេត្តព្រៃវែង និងពោធិ៍សាត់ ៕









