ភ្នំពេញ ៖ បន្ទាប់ពីចូលរួមជាអធិបតី ក្នុងវេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ ក៏បានផ្តល់កិត្តិយសជាអធិបតី ក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នា លើឯកសារចំនួន៣។

ឯកសារចំនួន៣ រួមមាន៖ ទី១-អនុស្សរណៈនៃការយោគយល់គ្នា រវាងសភាពាណិជ្ជកម្មកម្ពុជា និងសហព័ន្ធធុរកិច្ចសិង្ហបុរី , ទី២-ការចុះហត្ថលេខាសាក្សីភាពស្តីពី ការចាប់ផ្តើមគម្រោងច្រករបៀងតម្លាភាព ហិរញ្ញវត្ថុរវាងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុកម្ពុជា និងគ្រឹះស្ថានហិរញ្ញវត្ថុសិង្ហបុរី និងទី៣- អនុស្សរណៈនៃការយោគយល់គ្នា រវាងវិទ្យាស្ថានបណ្តុះបណ្តាលខ្សែច្រវាក់ផ្គត់ផ្គង់ និងភស្តុភារកម្មសិង្ហបុរី និងក្រុមហ៊ុន PPLC Superport & Industrial Co., Ltd. របស់កម្ពុជា៕



