ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងគណៈប្រតិភូរាជរដ្ឋាភិបាល នារសៀលថ្ងៃទី១៩ មិថុនា ឆ្នាំ២០២៤នេះ បានអញ្ជេីញមាតុភូមិនិវត្តន៍មកដល់កម្ពុជា ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់ដំណេីរទស្សនកិច្ចផ្លូវការ នៅប្រទេសសិង្ហបុរី ជាមួយលទ្ធផលផ្លែផ្កាជាច្រេីន ។

សូមរំលឹកថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាកាលពីថ្ងៃទី១៨ មិថុនា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសិង្ហបុរីរយៈពេល២ថ្ងៃតបតាមការអញ្ជើញរបស់សមភាគីសិង្ហបុរី៕





