ភ្នំពេញ៖ លោក អេស្តេបាន ឡាហ្សូ អែណានដែស (Esteban Lazo Hernandez) ប្រធានរដ្ឋសភាអំណាចប្រជាជន សាធារណរដ្ឋគុយបា បានផ្ញើសារលិខិតអបអរសាទរ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន ដែលត្រូវបានបោះឆ្នោតជ្រើសតាំង ជាប្រធានព្រឹទ្ធសភាកម្ពុជា។
តាមរយៈសារលិខិត លោកឡាហ្សូ អែណានដែស បានបង្ហាញជំនឿជឿជាក់ថា ក្រោមការដឹកនាំរបស់សម្តេច ប្រទេសទាំងពីរនឹងបន្តអភិវឌ្ឈន៍ ទំនាក់ទំនងមិត្តភាពជា ប្រពៃណី ការយល់គ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការរវាងប្រជាជនរបស់គុយបា-កម្ពុជា៕



Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
