ពោធិ៍សាត់:អភិបាលខេត្តពោធិ៍សាត់ លោកខូយ រីដា នៅព្រឹកថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០២៤បានអនុញ្ញាតិអោយលោកKat Sohiko Yoshida នាយកប្រតិបត្តិក្រុមហ៊ុនមីនីបៀ-Minibea(ជប៉ុន)ប្រចាំប្រទេសកម្ពុជា និង គណះប្រតិភូក្រុមហ៊ុចូលជួបសម្តែងការគួរសម និង ពិភាក្សាការងារជុំវិញកិច្វបន្តការគាំទ្របន្ថែមទៀតដើម្បីអោយដំណើរការ ការសាងសង់រោងចក្រទី ២ របស់ខ្លួនអំឡុងខែ កញ្ញា ឆ្នាំ ២០២៤ ឆាប់ៗខាងមុខនេះប្រព្រឹត្តិទៅដោយរលូនលើផ្ទៃដីប្រមាណ ៥០ ហិចតានៅតំបន់សេដ្ឋកិច្ចពិសេសក្រគរ ខេត្តពោធិ៍សាត់។
នៅក្នុងជំនួបនោះគឺបានធ្វើឡើងនៅសាលប្រជុំជាន់ទី ២ នៃរដ្ឋបាលខេត្តពោធិ័សាត់ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកអភិបាលរងខេត្ត លោកអភិបាលស្រុកពាក់ព័ន្ធ ប្រធានមន្ទីរពាក់ព័ន្ធ និង មន្រ្តីពាក់ព័ន្ធនានាផងដែរ។
គួរបញ្ជាក់ថា ក្រុមហ៊ុនមីនីបៀ-Minibea គឺជាក្រុមហ៊ុនអេឡិចត្រូនិចរបស់ជប៉ុនផលិតម៉ូទ័រគ្រប់ប្រភេទដែលយកទៅផ្គត់ផ្គង់នៅលើទីផ្សារអន្តរជាតិ ក្រុមហ៊ុននេះបានបើកដំបូងនៅឆ្នាំ ២០១១ក្នុងតម្លៃវិនិយោគ ២៣ លានដុល្លារសហរដ្ឋអាមេរិក ខណះបច្ចុប្បន្ននេះក្រុមហ៊ុនបានតម្លើងវិនិយោគនៅកម្ពុជាឡើងដល់ជាង ៦០០ លានដុល្លារសហរដ្ខអាមេរិក។ជាមួយគ្នានោះក្រុមហ៊ុននេះនិងពង្រីកការវិនិយោគរបស់ខ្លួនដោយនិងចាប់ផ្តើមបើកការដ្ឋានសាងសង់រោងចក្រទី ២ របស់ខ្លួននៅអំឡុងខែ កញ្ញា ឆ្នាំ ២០២៤ ឆាប់ៗខាងមុខនេះនៅលើផ្ទៃដីប្រមាណ ៥០ ហិចតាក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រគរ ខេត្តពោធិ៍សាត់៕


