ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់បណ្តាញ សាកលវិទ្យាល័យសាយប័រកម្ពុជា

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់បណ្តាញ សាកលវិទ្យាល័យសាយប័រកម្ពុជា ស្ថិតនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

វត្តមានដ៏ឧត្តុង្គឧត្តមរបស់ សម្តេចធិបតី នាយករដ្ឋមន្ដ្រី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ បណ្តាញ សាកលវិទ្យាល័យសាយប័រកម្ពុជា នាពេលនេះ ពិតជាឆ្លុះបញ្ចាំង អំពីការយកចិត្តទុកដាក់ខ្ពស់ ចំពោះវិស័យអប់រំ និងជាការលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ របស់ក្រសួងអប់រំ យុវជន និងកីឡា ឱ្យកាន់តែមានភាពកក់ក្តៅទ្វេឡើងថែមទៀត ក្នុងការចូលរួមចំណែក អភិវឌ្ឍវិស័យអប់រំនៅកម្ពុជា។

ការបង្កើតបណ្តាញសាកលវិទ្យាល័យ សាយប័រកម្ពុជា (ប.ស.ស.ក) មានគោលបំណង ទី១).បន្តនិរន្តរភាពនៃការបណ្តុះបណ្តាល នៅកម្រិតឧត្តមសិក្សា ក្នុងអំឡុងពេលនៃការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ និងក្រោយពេលមានវិបត្តិ, ២).ពង្រឹងគុណភាព នៃការបណ្តុះបណ្តាលនៅកម្រិតឧត្តមសិក្សា ដោយប្រើប្រាស់នូវថ្នាលអបរំឌីជីថលរួមគ្នា និងចែករំលែកការប្រើប្រាស់ឱ្យអស់លទ្ធភាព នូវធនធានហេដ្ឋារចនាសម្ព័ន្ធ និងធនធានសិក្សា ក្នុងចំណោមសាកលវិទ្យាល័យជាសមាជិក, ៣).ផ្តល់លទ្ធភាព ក្នុងការផ្ទេរឥណទានសិក្សារវាងសាកលវិទ្យាល័យជាសមាជិក និង ៤).បើកចំហធនធានសិក្សាទៅកាន់អ្នកសិក្សា ក្នុងតំបន់និងសាកលលោក៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top