កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៤ នេះ បានដឹកនាំក្រុមការងារ ចុះពិនិត្យទីតាំង ដើម្បីប្រារព្ធទិវាមច្ឆាជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ។

បើតាមមន្ត្រី រដ្ឋបាលសាលា ខេត្តកំពង់ចាម បានឱ្យដឹងថា ការប្រារព្ធពិធីទិវាមច្ឆាជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងប្រព្រឹត្តទៅនាថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៤ ខាងមុខនេះ នៅភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ដោយមានប្រជាពលរដ្ឋចូលរួមប្រមាណជា ៥,០០០ នាក់ ៕

Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
