ភ្នំពេញ ៖ បើគ្មានការប្រែប្រួលទេ Kiha-183 ចំនួន២ទូរចុងក្រោយ ដែលទើបកែកុនរួចលើប្រព័ន្ធជើងក្រោម និងបរិក្ខាសម្រាប់ដឹកអ្នកដំណើរ នឹងបើកបរធ្វើតេស្តសាកល្បងលើផ្លូវដែកភាគខាងត្បូង(ព្រះសីហនុ-ភ្នំពេញ)នៅព្រឹកថ្ងៃ២៦ មិថុនា ស្អែកនេះហើយ ។ នេះបើតាមហ្វេសប៊ុករបស់ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃ២៥ មិថុនា ។
លោក ផន រឹម បានរៀបរាប់ពី Kiha-183 ប្រភេទ DMU (Diesel Multiple Unit) ដែលបានបើកបរតេស្តសាកល្បងអស់ចំនួន៩គ្រឿងហើយពីពេលកន្លងមក ទាំងផ្លូវដែកភាគខាងត្បូង(ព្រះសីហនុ-ភ្នំពេញ) និងភាគខាងជើង(ភ្នំពេញ-មានក-ខេត្តកំពង់ឆ្នាំង)ប្រកដោយជោគជ័យជាបន្តបន្ទាប់ ។ ការបើកបរធ្វើតេស្តសាកល្បងលើផ្លូវដែកភាគខាងត្បូង(ភ្នំពេញ-ព្រះសីហនុ) ក្នុងល្បឿនចន្លោះ៥០-៨០km/h និងផ្លូវដែកភាគខាងជើង ភ្នំពេញ-មានក ចន្លោះពី៣០-៥០km/h៕