ព័ត៌មានជាតិ

រុស្ស៊ី ធ្វើការឆ្លើយតបទៅនឹង ទណ្ឌកម្មថ្មីដែលធ្វើឡើង ដោយអឺរ៉ុប

Sputnik
" "

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ទីក្រុងមូស្គូបានបង្កើនចំនួន នៅក្នុងបញ្ជីហាមប្រាមការ ធ្វើដំណើររបស់ខ្លួន ហើយបានប្តេជ្ញាថា នឹងមានការឆ្លើយតបត្រឹមត្រូវចំពោះទង្វើ ដែលមិនរាក់ទាក់បន្ថែមទៀតពីទីក្រុងប្រ៊ូសែល បន្ទាប់ពីសហភាពអឺរ៉ុប បានប្រកាសពីការពង្រីកវិធានការរឹតបន្តឹង ឯកតោភាគីមកលើប្រទេសរបស់ខ្លួន។

នៅក្នុងកញ្ចប់ទណ្ឌកម្មទី ១៤របស់ខ្លួន ដែលបានបង្ហាញកាលពីថ្ងៃចន្ទ សហភាពអឺរ៉ុបបានចុះបញ្ជីខ្មៅ បុគ្គលចំនួន ៦៩បន្ថែមទៀត និងអង្គភាពចំនួន ៤៧ ក៏ដូចជាការដឹកជញ្ជូនឧស្ម័នធម្មជាតិរាវ (LNG) របស់រុស្ស៊ី និងប្រព័ន្ធទូទាត់ធនាគាររបស់រុស្ស៊ី។

" "

ក្រសួងការបរទេសរុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សកម្មភាពរបស់សហភាពអឺរ៉ុបគឺ ខុសច្បាប់តាមទស្សនៈផ្លូវច្បាប់អន្តរជាតិ ចាប់តាំងពីពួកគេត្រូវបានអនុវត្តដោយរំលង ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

" "

ជាការឆ្លើយតបទៅនឹងវិធានការ មិនរាក់ទាក់របស់សហភាពអឺរ៉ុប ទីក្រុងមូស្គូបាន ធ្វើការពង្រីកដ៏សំខាន់ នូវបញ្ជីឈ្មោះមនុស្សដែលត្រូវបាន ហាមឃាត់មិនឱ្យចូលទឹកដីរុស្ស៊ី ហើយដែលក្នុង​នោះ​គេសង្កេតឃើញមាន​សមាជិក​ក្រុមប្រឹក្សា​អឺរ៉ុប សមាជិក​សភា​នៃ​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប និង​គណៈប្រតិភូ​ជាតិ​ប្រចាំ​សភា​អឺរ៉ុបជាច្រើននាក់ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top