ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៅថ្ងៃ២៦ មិថុនា បានចេញព្រះរាជក្រឹត្យតែងតាំងនាយទាហាន នៃកងយោធពលខេមរភូមិន្ទ៤រូប ជារដ្ឋលេខាធិការ , អនុរដ្ឋលេខាធិការ និងអគ្គនាយក នៃក្រសួងការពារជាតិ ។
ក្នុងនោះនាយឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយក នាំអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ ត្រូវបានតែងតាំង ជារដ្ឋលេខាធិការ ក្រសួងការពារជាតិ៕

